សង្គម

គាំទ្រទេ…លោកគ្រូម្នាក់ចេញមុខអំពាវនាវសូមឲ្យសិស្សបញ្ឈប់ការយកទូរស័ព្ទស្មាតហ្វូនមកក្នុងសាលា

សង្គមកាន់តែរីកចម្រើន បច្ចេកវិទ្យាកាន់តែទំនើបសម្បូរបែប មនុស្សកាន់តែមានជីវភាពធូរធារសូម្បីតែក្មេងៗសិស្សសាលាក៏មានស្មានហ្វូនប្រើដែរ ។ ប៉ុន្ដែដោយសារមើលឃើញពីភាពអវិជ្ជមានមួយចំនួនជះឥទ្ធិពលដល់ការសិក្សា និងសិស្សដទៃទៀតធ្វើអោយលោកគ្រូម្នាក់ចេញមុខអំពាវនាវសូមឲ្យសិស្សបញ្ឈប់ការយកទូរស័ព្ទស្មាតហ្វូនមកក្នុងសាលា ។

យោងតាមប្រភពហ្វេសប៊ុករបស់លោកគ្រូ បានរៀបរាប់អោយដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះថា៖ «ចូរប្អូនៗបញ្ឈប់ការយកទូរស័ព្ទស្មាតហ្វូនមកក្នុងសាលា។ ប្អូនៗអាចប្រើត្រឹមទូរស័ព្ទធម្មតា ឬប្រភេទទូរស័ព្ទណាដែលមិនមែនជាស្មាតហ្វូន សម្រាប់ទំនាក់ទំនងជាមួយគ្រួសារបាន។ សង្ឃឹមថាប្អូនៗ នឹងចូលរួមទាំងអស់គ្នា។»

ប្រសិនបើអ្នកទាំងអស់គ្នាគាំទ្រនូវការស្នើសុំនេះកុំភ្លេចជួយស៊ែរបន្ដផង…!

Related Articles

Back to top button
Close