សង្គម

បងប្អូនអាចចូលរួមបាន…ក្រុមការងារប្អូនប្រុសធន ម៉េងហ៊ាង នឹងនាំយកសម្ភារៈសិក្សា ចែកជូនដល់ប្អូន​ នៅសាលាបឋមសិក្សា ឧបសម្ពន្ធ័អូរកី

ហ្វេសប៊ុក៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ​ នូវវត្តមានរបស់ប្អូនប្រុស ធន ម៉េងហ៊ាង ដែលប្អូនប្រុស បានចូលរួមក្នុងសកម្មភាពមនុស្សធម៏ ជួយដល់ចាស់ជរា ក្មេងៗ និងបងប្អូនដែលកំពុងតែជួបការលំបាកនានា ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស ធន ម៉េងហ៊ាង បានបង្ហោះសារថា “សាលាដ៏កម្សត់មួយ ដែលមានស្ថានភាព បាក់បែក ពួនក្នុងតំបន់ព្រៃប្រឹក្សា ស្ថិតក្នុង ឃុំ ជាំស្រា ឃុំ ជីផាត ស្រុក ថ្មរបាំង ខេត្ត កោះកុង សាលានោះមានឈ្មោះ សាលាបឋមសិក្សា ឧបសម្ពន្ធ័អូរកី ជាសាលាដ៏ចំណាស់មួយដែលបានផ្តល់ចំនេះដឹងជូនដល់ប្អូនៗសិស្សានុសិស្ស ចំនួន ២៩ នាក់ យ៉ាងកក់ក្តៅ ក្នុងនោះ ( សិស្សស្រី ចំនួន ១៧ នាក់ ) អោយជៀសផុតពីជំងឺ អវិជ្ជា ដោយមាន លោកគ្រូ ចំនួន ០២ នាក់ រងចាំបង្ហាត់បង្រៀន ផ្ទេរចំនេះដឹងនៅទីនោះ . ប្អូនៗសិស្សានុសិស្សបានស្នើរមកក្រុមការងារខ្ញុំបាទ សុំនូវសម្ភារះសិក្សា ឯកសណ្ឋាន ធុងចំរុះទឹកស្អាត និង សម្ភារះកីឡា សម្រាប់ប្រើប្រាស់ក្នុងសាលា និង ការសិក្សា ។

ថ្ងៃ សៅរ៍ ទី ១៨ នេះ ក្រុមការងារខ្ញុំបាទនឹងរៀបចំនាំយកសម្ភារះសិក្សា ទៅចែកជូនដល់ប្អូនៗ ដែលសិក្សានៅទីនោះ .
កាលបរិច្ឆេតចាប់ផ្តើមប្រមូលសម្ភារះសិក្សា ចាប់ពីថ្ងៃនេះហើយ បងប្អូនអាចចូលរួមបាន ដោយរីករាយ .
ព័ត៍មានលម្អិត ☎️ 098 993 969 “។

ប្រភព៖ ធន ម៉េងហ៊ាង

Related Articles

Back to top button
Close