សង្គម

សូមជួយប្អូនស្រីផងបងប្អូន…ពេលនេះម្តាយប្អូនស្រីគាតបានស្លាប់ហើយ នៅឡើយប្អូនស្រីត្រូវរស់នៅកំព្រាតែម្នាក់​ និងត្រូវបន្តការសិក្សា តែ…

ហ្វេសប៊ុក៖​ ប្រិយមិត្តប្រាកដជាបានដឹងហើយថា កាលពីពេលថ្មីៗនេះ មានស្រ្តីចំណាស់ម្នាក់ ដែលត្រូវបានកូនបងៗទុកចោលឲ្យនៅជាមួយកូនតូច យ៉ាងកំសត់ព្រោះតែមិនមានអ្វីញុាំគ្រប់គ្រាន់ និងគ្មានប្រាក់ដើម្បីព្យាបាលនោះ ពេលនេះ គាត់បានស្លាប់បាត់បង់ជីវិតហើយកាលពីថ្ងៃម្សិលមិញនេះ។

កាលពីថ្ងៃទី០៩​ ខែឧសភា ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ញឹម ធឿន បានបង្ហោះសារថា “នេះហើយជីវិតអ្នកក្រគ្មានលុយមើលខ្លួន​ កូនចៅចិត្តមិនបានរត់ចោលទៀត​ នៅភូមិចតុលោកយើងហ្និង ជួយShereចែករំលែកយកតែបុណ្យផងទៅ រីឯកូនក៏នៅតូច​​​​ ចង់ទៅរៀនដូចគេប៉ុន្តែត្រូវនៅមេីលថែម៉ែណាមួយគ្មានលុយគ្មាសម្ភារៈសម្រាប់សិក្សាដូចគេ​​​ យល់ដល់ខ្មែរដូចគ្នាជួយចែករំលែកសារនេះដេីម្បីអោយខ្មែរដូចគ្នាបានដឹង​ នាងខ្ញុំជាអ្នកជិតខាគ្រាន់តែចង់មអោយបងប្អូនខ្មែរគ្រប់រូបបានដឹងហេីយជួយជាថវិកាលបន្តិចបន្ទួចដេីម្បីយកបុណ្យផង លេងទូរស្សព្ទ័អ្នកជិតខាង​0963740347 អាចខលបាន”។

បើយោងតាមគណនីហ្វេសប៊ុកបានបន្តទៀតថា “គាត់បានស្លាប់បាត់ហេីយ R I P ផងក្មេងស្រីម្នាក់បានបាត់បង់កាសិក្សាព្រោះតែគ្មានទីពឹង​ណាណិតណាស់​ សូមបងប្អូនខ្មែរទាំអស់ជួយជាថវិការបន្តិចបន្តួចដេីម្បីអោយក្មេងស្រីម្នាក់នេះបានរៀនសូត្របន្តទៀតផង​ អាចខលមកកាន់លេខនាងខ្ញុំបាន0963740347″។

ប្រភព៖ ញឹម ធឿន

Related Articles

Back to top button
Close