សង្គម

ផឹកស្រាចំស្រាវ៉ៃ…ឃើញចិនអង្គុយផឹកស៊ីម្នាក់ឯង និយាយភាសាឌឺដង រួចទាញដបស្រាវាយក្បាលចិន បណ្តាលឲ្យរងរបួសធ្ងន់

ស្វាយរៀង៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានយកដបស្រា មកវាយសំពងក្បាលបុរសជនជាតិចិនម្នាក់ បណ្តាលឲ្យរងរបួស ដែលហេតុការណ៍នេះបានកើតឡើងមុខតំបន់ពិសេសរោងចក្រ វីហ្គារីស៍ស្ថិតនៅ ភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ជនរងគ្រោះ មានឈ្មោះ យិន ស៊ីយី (YIN ZIYI) អាយុ២៣ឆ្នាំ មុខរបរបុគ្គលិករោងចក្រ វ៉ន់ ហ្វូង ស្នាក់នៅក្នុងរោងចក្រ វ៉ន់ ហ្វូង ក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ចំណែកជនសង្ស័យមានឈ្មោះ យង់ វ៉ាន់ដន អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី២ឈ្មោះ ទេព សាបាន អាយុ៣៧ឆ្នាំ មុខរបរកសិករ។ អ្នកទាំងពីររស់នៅ ភូមិប្រសូតិទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ​បានជិះម៉ូតូ ចូលទៅតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសល៍ ដើម្បីបន្តផឹកស្រាទៀត ស្រាប់តែបានឃើញបុរសជនជាតិចិនកំពុងអង្គុយផឹកស្រាតែម្នាក់ឯង ភ្លាមនោះជនសង្ស័យម្នាក់ បាននិយាយធ្វើជាភាសាចិនឌឺដងឲ្យជនជាតិចិន ខឹងក្រោកដើរចេញពីតុ ផឹកបម្រុងចូលរោងចក្រវិញ ស្រាប់តែជនសង្ស័ួម្នាក់ទៀត ចាប់ទាញបានដបស្រាបៀរអង្គរ ស្ទុះទៅវាយក្បាលមួយដបបណ្តាលឲ្យ រងរបួសធ្ងន់ តែម្ដង ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបាន បុគ្គលិករោងចក្រ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងនឹងចាត់ការតាមច្បាប់បន្តទៀត ៕

Related Articles

Back to top button
Close