សង្គម

ខ្លោចចិត្តណាស់ ! លោកយាយម្នាក់​ បានខំបំរើបាយទឹកគេព្រឹកល្ងាច បែរជាវាយធ្វើបាបគាត់គ្មានត្រាប្រណីដៃ

មានលោកយាយម្នាក់ត្រូវម្ចាស់ផ្ទះវាយធ្វើបាបខខំនៅបំរើបាយទឹកព្រឹកល្ងាចបែរជាវាយធ្វើបាបគាត់គ្មានត្រាប្រណីបន្តិចសោះ ពិតជារឿងដែលគួរឲ្យអាសូខ្លាំងណាស់ទៅដល់រូបលោកយាយផ្ទាល់។

យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Ah Lin Extica Cosmetic​ បានធ្វើការសរសេរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ថា” «មើលហើយសឹងស្រក់ទឹកភ្នែក អ៊ុំស្រីចាស់ម្នាក់គាត់បានរស់នៅជាមួយនឹងក្មួយគាត់យូរឆ្នាំមកហើយ គាត់ជាអ្នកដាំបាយដាំទឹកធ្វើការងារគ្រប់សព្វនៅក្នុងផ្ទះតែម្តង ហើយ2នាក់ម្តាយនិងកូនបានវាយធ្វើបាបរាល់ថ្ងៃបណ្តាលអោយមានរបួសស្នាមពេញខ្លួន អាណិតអ៊ុំខ្លាំងណាស់គ្មានអ្នកទីពឹងទ្រាំរស់នៅជាមួយនឹងគេ ត្រូវគេវាយធ្វើបាបយ៉ាងណាក៏ទ្រាំដែរ ព្រោះជីវិតគ្មានកូនចៅបងប្អូនសាច់ញ្ញាតិណាក្រៅពីក្មួយនឹងទៀតនោះទេ»។

យ៉ាងណាម្ចាស់ហ្វេសប៊ុកខាងលើមិនបានបញ្ជាក់អត្តសញ្ញាណ និងទីតាំងស្នាក់នៅរបស់អ៊ុំស្រីវ័យចំណាស់ម្នាក់នេះឡើយ ៕

Related Articles

Back to top button
Close