សង្គម

ប្លែកភ្នែក…រោងការមួយរោងកំពុងធ្វើឲ្យមហាជន សរសើរមិនដាច់ពីមាត់ថាស្រស់ស្អាត បើនិយាយពីតំលៃវិញ ត្រឹមតែ…

នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ គ្រប់គ្នាតែប្រាថ្នាចង់បាន អ្វីដែលល្អ ស្អាត និងថ្មីជានិច្ច។ ហើយកាលពិថ្ងៃទី១៣​ ខែឧសភា ត្រូវបានមហាជនធ្វើការចែករំលែកតៗគ្នា​ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានម្ចាស់យុវជនខ្មែរយើងម្នាក់ មានឈ្មោះថា ខ្ញុំយុវជន ខ្មែរ បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយទទួលបានការគាំទ្រជាខ្លាំង។

យុវជនខ្មែរយើងបានយកស្លឹកដូង បានច្នៃធ្វើជាខ្លោងទ្វាររោងការ ដោយភ្ជាប់ជាមួយសារយ៉ាងខ្លីថា “មានទទួល ធ្វើខ្លោងទ្វាររោងការ រួចរាល់ មួយទៀតហើយ 0942759244″។

ការច្នៃប្រឌិត មួយនេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងស្រលាញ់ជាខ្លាំង នៅក្នុងនោះក៏មានបងប្អូនយើង បានសួរអំពីតំលៃថែមទៀតផង។ នៅក្នុងនោះម្ចាស់គណនីហ្វេសប៊ុកក៏បានប្រាប់ពីតំលៃផងដែរថា “បាទ 350$”។

ប្រភព៖ ខ្ញុំយុវជន ខ្មែរ

Related Articles

Back to top button
Close