សង្គម

សមមុខហើយ…យុវជនម្នាក់រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំជាច្រេីនលេីក ត្រូវម្ដាយក្មេងស្រីប្ដឹងសមត្ថកិច្ចចុះមកឃាត់ខ្លួន

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីររួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំបានសម្រេចជាច្រេីនលេីក​ កាលពីរវេលា ម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩​ នៅបន្ទប់ជួលរបស់ខ្លួន ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។

លោកវរះសនីយ៏ឯកជឺម​ ស៊ីថាបានឱ្យដឹងថា​ ជនសង្ស័យឃាត់ខ្លួន​ ឈ្មោះ លី ឌីជេម ហៅ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ (មានសារធាតុញៀន)។ចំណែកក្មេងស្រីរងគ្រោះមាន ឈ្មោះឃន វិច្ឆិកាទិត្យារី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

បេីតាមសម្ដីពីរម្ដាយក្មេងស្រីរងគ្រោះមានឈ្មោះ​ លន សុភ័ស ភេទស្រី អាយុ៣៩ឆ្នាំ​ បានអោយដឹ​ងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទី ក្មេងស្រីរងគ្រោះ បានបាត់ចេញពីផ្ទះស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ហើយគាត់និងសាច់ញាតិបានដើររកតែ រកមិនឃើញក្មេងស្រីរងគ្រោះឡើយ ។

លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី ឈ្មោះ លន សុផាត ភេទស្រី អាយុ៣៨ឆ្នាំ (ត្រូវជាមីងបង្កើតរបស់ក្មេងស្រីរងគ្រោះ) បានឃើញក្មេងស្រីរងគ្រោះកំពុងតែនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យខាងលេី​ ដែលស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

ពេលនោះឈ្មោះ លន សុផាត ក៏បានទូរស័ព្ទប្រាប់ម្តាយបង្កើតក្មេងស្រីរងគ្រោះ អោយបានដឹង ហើយម្តាយរបស់ក្មេងស្រីរងគ្រោះក៏បានមកមើលឃើញក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់របស់ជនសង្ស័យពិតមែន ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯក អោយជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯកតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ ពិតជាមានការទំនាក់ទំនងស្រលាញ់គ្នាជាមួយក្មេងស្រីរងគ្រោះតាំងពីពាក់កណ្តាលឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន និងបានរួមភេទជាមួយក្មេងស្រីរងគ្រោះបានសម្រេចចំនួន៨ដង ទើបម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះដឹង​ និងបានដាក់ពាក្យបណ្តឹងជនសង្ស័យខាងលើ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។

បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

ដោយ៖ ភត្រ្តា

Related Articles

Back to top button
Close