សង្គម

រថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿង ចតឈប់ដឹកទំនិញមិនប្រយ័ត្នក៏រអិលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ចតឈប់ដឹកទំនិញមិនប្រយ័ត្នក៏រអិលជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅវេលាម៉ោង១១ និង២០រសៀល នៅថ្ងៃទី១៥ ខែឧសោភា ឆ្នាំ២០១៩ ស្ថិតបណ្ដោយផ្លូវលំ ភូមិបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្ដបានប្រាប់ថាមុនពេលកើតហេតុគាត់បានបើករថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿងពណ៌សរពាក់ស្លាកលេខបាត់ដំបង 3A-1945 បានចកឈប់ដឹកទំនិញក្នុងឃ្លាំងដែលទីកន្លែងនោះមានដីខ្ពស់ទាបផង តែគាត់មិនបានដាក់លេខទេ ពេលដែលយកទំនិញពីឃ្លាំងមកដាក់លើរថយន្ដ ខណះនោះក៏បានរអិលទៅបុកនិងជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរណឹងតែម្ដងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ក្នុងករណីខាងលើនេះគ្មានអ្នករងរបួសឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុបានឲ្យភាគីទាំងពីរសម្រួលគ្នានៅពេលក្រោយ។

ដោយ៖​ ភត្រ្តា

Related Articles

Back to top button
Close