សង្គម

បងប្អូនជិះកាត់ ស្តុបបូកគោកុំភ្លេចជួយទិញឈូកលោកយាយផង…លោកយាយកំសត់ណាស់ អង្គុយលក់ឈូកឲ្យ ដល់ម៉ោង១២យប់ បានប្រាក់ពី៥ពាន់ទៅ៨ពាន់តែប៉ុណ្ណោះ…(មានវិដេអូ)

ហ្វេសប៊ុក៖ ប្រិយមិត្តប្រាកដជាបានស្គាល់ ប្អូនប្រុសធន ម៉េងហ៊ាង ដែលប្អូនប្រុស ជាបុគ្គលតែងតែជួយរាល់សកម្មភាពមនុស្សធម៏ និងបានជួយអ្នកដែលមានទុក្ខលំបាកជាច្រើន មិនថានៅទីណាកន្លែងណានោះទេ គឺប្អូនប្រុសតែងតែពុះពាររាល់ការលំបាកដើម្បីទៅជួយដល់ជនដែលកំពុងតែមានការលំបាកនោះ។

យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញ នេះ ប្អូនប្រុសក៏បានបង្ហោះវិដេអូ ពីសកម្មភាពលោកយាយម្នាក់ ដែលគាត់អង្គុយលក់ឈូករហូតដល់យប់ជ្រៅ មានថ្ងៃខ្លះដល់ម៉ោង១២យប់ក៏មានដែរ។ នៅក្នុងវីដេអូ​នោះ លោកយាយបានរៀបរាប់ថា “ឈូកទាំងអស់នេះ គាត់ស៊ីឈ្នួលលក់ឲ្យគេទេ គ្រាន់បានលុយខ្លះសម្រាប់ចិញ្ចឹមជីវិត ថ្ងៃណាលក់ដាច់ក៏បានលោកយាយច្រើន ហើយថ្ងៃខ្លះលក់មិនដាច់ក៏បានតិចទៅតាមការលក់នោះដែរ។

ដោយឡែកនៅក្នុងគណនិហ្វេសប៊ុករបស់ប្អូនប្រុស ធន ម៉េងហ៊ាង បានប្រាប់ឲ្យដឹងថា “លោកយាយ អង្កុយឡើងងោក ហុឹមមម ម្តាយគេ ម្តាយយើង 😓លោកយាយ ជួយលក់អោយគេ ជារៀងរាល់យប់ យប់ខ្លះលក់អត់ដាច់ អង្កុយសំកុក ដល់ម៉ោង ១២ យប់អីបានត្រឡប់ទៅផ្ទះ គេអោយថ្លៃឈ្នួលលក់ ពីចន្លោះ ៥០០០ រៀល ទៅ ៨០០០ រៀលតាមលក់បានតិចលក់បានច្រើន .
ពុទ្ធោរ 😓 អួលដើមករណាស់ បើសិនបងប្អូនជិះកាត់ស្តុបបូកគោប្រទះឃើញ លោកយាយ ឧស្សាហ៍ជួយទិញ លោកយាយផង 🙏
មុននេះខ្ញុំបានជូនលោកយាយ ៧០០០០ រៀល ប្រមូលទិញឈូកទាំងអស់យកទៅផ្ទះ គាត់អរណាស់ ញញឹមខ្ចឹប ឆ្លៀតសុំខ្ញុំអោបមួយទៀត មានអារម្មណ៍ថាកក់ក្តៅណាស់ ម្តាយគេ ម្តាយយើង”។

មានវិដេអូ៖

Related Articles

Back to top button
Close