សង្គម

ខ្លាំងបាត់…បុរសជើងខ្លាំងម្នាក់ ដុតកង់ឡានឆាបឆេះសន្ធោសន្ធៅ ហើយគម្រាមដុតផ្ទះគេទៀត

ភ្នំពេញៈ​ បុរសម្នាក់បានប្រមូលកង់ឡានជាច្រើនមកគរដុតចោលនៅក្រោមខ្សែភ្លើង បង្កឲ្យផ្អើលដល់ប្រជាពលរដ្ឋជិនខាងចុះមកប្រាប់ បែរជាគំរាមដុតផ្ទះអ្នកឃាត់ចោលទៀត​ ដោយហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង​១នឹង២០នាទីរសៀលថ្ងៃទី​ ១៥​ ខែ​ ឧសភា​ឆ្នាំ​ ២០១៩​ ស្ថិតនៅផ្លូវបេតុង​ ភូមិទួលពង្រ​សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពញ​ ។

ប្រជាពលរដ្ឋដែលរងនៅការគំរាមដុតផ្ទះពីសំណាក់បុរសខាងលើបានរៀបរាប់ប្រាប់បណ្តាញសារព័ត៌មាននឹងសមត្ថកិច្ចថា​ដំបូងឡើយ​ គាត់បានឃើញបុរសម្នាក់បានប្រមូលកង់ឡានជាច្រើនកង់​មកគរនៅចំណុចក្បែរប្រឡាយទឹក​នៅក្រោមខ្សែភ្លើងនឹងខ្សែកាប​ ហើយមួយសន្ទុះក៏ដុតបណ្តាលឲ្យអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វើអោយរូបគាត់ភ័យខ្លាចឆាបឆេះដល់ខ្សែភ្លើងហើយរាលដាលដល់ផ្ទះគាត់ផង ទើបដើរទៅប្រាប់អោយអ្នកដុតជួយពន្លតវិញ​ ប៉ុន្តែស្របពេលនោះត្រូវបុរសអ្នកដុត​ បានស្រែកគំហរដាក់ទាស់សម្តីគ្នាមួយប្រាវ​ រហូតឈានដល់ការប្រើសម្តីគំរាមដុតផ្ទះចោលទៀតផងបន្ទាប់ពីមានហេតុការណ៍នេះរូបគាត់ដែលរង់ការគំរាមគំហែង​ក៏បានប្តឹងដល់សមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១បានចុះមកដល់ហៅបុរសដែលដុតកង់ឡានខាងលើយកទៅកាន់ស្នាក់ការប៉ុស្តិដើម្បីធ្វើការសាកសួរជុំវិញករណីនេះ​ បន្ទាប់ពីសួរនាំរួចសមត្ថកិច្ចបានសម្រេចធ្វើកិច្ចសន្យាបញ្ចប់ទំនាស់រវាងភាគីទាំងពីរ​ ដោយមិនឲ្យមានគំនុំគុំគួនគ្នាទៅថ្ងៃមុខទៀត​៕

ដោយ៖ ភត្ត្រា

Related Articles

Back to top button
Close