សង្គម

ផ្លូវប៉ុណ្ណឹងសោះតែ ខំត្បល់ទៅដែរ…បុរសម្នាក់បានចុះពីរថយន្តឡិចសុីស៥៧០ ទះយុវជនម្នាក់ ៣កំភ្លៀង ក្រោយពីបើកមកបុកគូទរថយន្តគាត់..

ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ បុរសម្នាក់បានចុះពីលើរថយន្តឡិច សុីស៥៧០ ទះយុវជនម្នាក់ ចំនួន៣កំភ្លៀង ក្រោយពីខឹងយុវជនរូបនោះបើករថយន្តកូរ៉េមកបុក រថយន្តរបស់គាត់ពីក្រោយរងការខូច ខាតតិចតួច ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ច្រកចូលវត្តព្រះបាទជាន់ឯក (វត្តជើងឯក) តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក ឡិចសុីសLX570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-6921 ដោយស្ថានភាពស្រវឹង តាមបណ្តោយផ្លូវ ២១៧ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េ បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរ២នាក់ទៀតរួមដំណើរជាមួយគ្នា ដែលធ្វើឲ្យដំណើរស្របទិសគ្នា បានទៅបុកគូទរថយន្តឡិចសុីស៥៧០ បណ្តាលឲ្យរងការខូចខាតបែកស្ទុបម្ខាង។

ដោយឃើញបែបនេះ ម្ចាស់រថយន្តក៏បានចុះមកទះកំភ្លៀង យុវជនម្នាក់ដែលជាតៃកុងចំនួន៣ដៃ និងស្ដីឲ្យខ្លាំងៗថែមទៀត។

ចុងក្រោយម្ចាស់រថយន្តបង្កហេតុ ក៏បានធ្វើការសម្របសម្រួល និងយកទៅជួសជុលសងខាងរថយន្តឡិចស៊ីស ដើម្បីបញ្ចប់រឿង។

Related Articles

Back to top button
Close